រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ មណ្ឌលព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន នៅស្រុកស្អាង

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម នូវប៉េង ចន្ទតារា អមដំណើរ ឯកឧត្ដម ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌល ព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល។ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បន្តថា មណ្ឌល ព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នេះត្រូវបានសាងសង់លើផ្ទៃដី ១០ ហិកតា មាន ២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់ រួចរាល់ប្រមាណជាជាង ៧០ភាគរយ ហើយគ្រោងនឹងបញ្ចប់ ការសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខនេះ។ឯកឧត្តម បន្តទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចមណ្ឌលព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ អាចទទួល ព្យាបាល និងអ្នកញៀនគ្រឿងញៀនបានប្រមាណ ជាជាង២ពាន់នាក់។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជំរុញដល់ ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយ ស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឲ្យបានរួចរាល់តាមការ គ្រោងទុកផងដែរ៕

អត្ថបទទាក់ទង