រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសម្គាល់ខ្លួន ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន២៣១នាក់ នៃសាលាគោលដៃក្រុងតាខ្មៅ

+++++++++++++++យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចំនួន ២៣១នាក់ នៃសាលាគោលដៅក្រុងតាខ្មៅ ទទួលបានប័ណ្ណសម្គាល់ខ្លួន ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាគរុកោសល្យភូមិភាគខេត្តកណ្ដាល។ ដែលវិធីនេះដែរក៏មានការអញ្ជើញចូលរួមពី សមាជិកសមាជិកាគណៈកម្មាធិការសាខា នាយកសាលាគោលដៅ និងទីប្រឹក្សា ជាច្រើនរូប។មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការចែកប័ណ្ណនៅពេលនេះ គឺជាការលើកទឹកចិត្តផង និងជាការសម្គាល់អត្តសញ្ញាណ អ្នកស្ម័គ្រចិត្តវ័យក្មេងរបស់ចលនាកាកបាទក្រហមកម្ពុ ជាដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌។ឯកឧត្តម បន្តថា ក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបានចាត់ទុកយុវជនគឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ជាកម្លាំងចលក ដ៏សំខាន់ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដើម្បីរួមចំណែក ក្នុងការពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារ និងលើកកម្ពស់សេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ ហើយសម្ដេចបានផ្ដល់ការគាំទ្រ លើកទឹកចិត្តជាបន្តបន្ទាប់ ធ្វើឱ្យសកម្មភាពយុវជនកាកបាទក្រហមកម្ពុជាទួលបានការគាំទ្រ យ៉ាងកុះករ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យកម្ពុជា។ឯកឧត្តម បានថ្លែងនូវការសរសើរ ដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលកន្លងមក បានខ្នះខ្នែង សម្រាប់ប្រើប្រាស់ក្នុងការធ្វើ សកម្មភាពមនុស្សធម៌ ជួយសម្រាលការលំបាករបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ នៅតាមសហគមន៍ក្នុងភូមិសាស្ត្រខេត្ត ដោយគ្មានការរើសអើង។ ពិសេសសកម្មភាព ការងារឆ្លើយតបគ្រោះមហន្តរាយ សកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាពការងារអប់រំ ផ្សព្វផ្សាយប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត សកម្មភាពការងារឥស្សរជនឆ្នើម សកម្មភាពការសម្អាតបរិស្ថានក្នុង បរិវេណសាលារៀន និងទីសាធារណៈ សកម្មភាពចលនាសិស្សានុសិស្សឱ្យស្ម័គ្រចិត្តជួយឧបត្ថម្ភដល់សិស្សដែលមានជីវភាពរស់នៅក្រីក និងសកម្មភាពចូលរួមកម្មវិធីផ្សេងៗមានកម្មវិធីទិវាជាតិ និងទិវាអន្តរជាតិជាច្រើន ទៀតដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានប្រារព្ធក្នុងរយៈពេលកន្លងមក ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ។

អត្ថបទទាក់ទង