ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល អំពាវនាវ អោយមាតាបិតា អាណាព្យាបាល នាំកូនចៅឬសាច់ញាត្តិ ដែលមានអាយុចាប់ពី៣ឆ្នាំ រហូតដល់អាយុក្រោម៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងកូវិដ១៩ អោយបានគ្រប់ៗគ្នា កុំបីខាន ចាប់ពីថ្ងៃទី២១កុម្ភ:នេះ តទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារឬ លិខិតឆ្លងដែន។ ជាមួយគ្នានេះ សូមមាតាបិតាអាណាព្យាបាល ត្រូវប្រកាន់ខ្ជាប់វិធានការ ៣កុំនិង៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ធានាភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់បានល្អ ក្នុងដំណើរការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងនេះនិងទទួលបានលទ្ធផលល្អប្រសើរបំផុត៕