រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធបញ្ចូនសំលេងនិងរូបភាពស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធបញ្ចូនសំលេងនិងរូបភាពស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន៖ បទពិសោធន៍និងការអនុវត្តនៅប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។សម្រាប់ប្រធានបទក្នុងអង្គសិក្ខាសាលារួមមាន៧ប្រធានបទ៖ប្រធានបទទី១៖ បទពិសោធន៍ជាប្រវត្តិសាស្រ្តនៃ"លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណេីរទាំងមូល"(ដំណេីរការអភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យរបស់ចិន)ប្រធានបទទី២៖ ការរៀបចំស្ថាប័ននៃ"លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណេីរការទាំងមូល"(ប្រព័ន្ធអភិបាលកិច្ចជាតិ ធានាភាពជាម្ចាស់របស់ប្រជាជន)ប្រធានបទទី៣៖ ការអនុវត្តន៍ជាក់លាក់នៃ"លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណេីរការទាំងមូល"(ការបោះឆ្នោតតាមបែបប្រជាធិបតរយ្យ ការពិគ្រោះយោបល់ ការសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យជាមួយខ្សែសង្វាក់ពេញលេញ និងការគ្រប់ដណ្តប់)ប្រធានបទទី៤៖ ដំណេីរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងការអនុវត្តន៍តាមមូលដ្ឋាន១(ការសាងសង់ និងប្រតិបត្តិការ មជ្ឍមណ្ឌលសេវាកម្មរដ្ឋាភិបាលមូលដ្ឋាន និងការអនុវត្តបច្ចកវិទ្យា ទិន្នន័យធំ(big data)។ ល។ )ប្រធានបទទី៥៖ ដំណេីរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យក្នុងការអនុវត្តតាមមូលដ្ឋាន២(ការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋាភិបាលមូលដ្ឋាន)ប្រធានបទទី៦៖ ដំណេីរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងការអនុវត្តតាមមូលដ្ឋានទី៣(ដំណេីរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន និងស្វ័យភាពរបស់អ្នកភូមិក្នុងការអភិវឌ្ឍន៍សមាជប្រជាជននៅតាមឃុំ សង្កាត់)ប្រធានបទទី៧៖ ការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង