(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក VATTNAC BREWERY LIMITED បាននាំយកអំណោយ ជូនដល់រដ្ឋបាលខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឧបត្ថម្ភជូនដល់ខេត្តកណ្ដាល។