(ខេត្តកណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា ការកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ០៤ស្រុក ក្នុងខេត្តកណ្តាល រួមមាន៖ ស្រុកស្អាង ស្រុកកោះធំ ស្រុកមុខកំពូល និងស្រុកពញាឮ ដោយមានការចូលរួមពី អភិបាលស្រុកដែលពាក់ព័ន្ធ និងមន្ទីរជំនាញជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យពិភាក្សាទៅលើការកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាអោយដំណើរការប្រព្រឹត្តទៅមានភាពរលូន ជាពិសេសគឺដើម្បីពិភាក្សាគ្នាកែប្រែឡើងវិញចំពោះទំហំផ្លូវដែលធំជ្រុលមិនសមស្របនិងការរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋនៅមូលដ្ឋាន។