រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យការងាររៀបចំគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តកណ្តាល និងគម្រោងកែលម្អសួនច្បារតាមមាត់ទន្លេក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យការងាររៀបចំគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តកណ្តាល និងគម្រោងកែលម្អសួនច្បារតាមមាត់ទន្លេក្រុងតាខ្មៅ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត មានប្រសាសន៏ថា ដើម្បីអោយអំពូលភ្លើងបំភ្លីផ្លូវសាធារណៈក្នុងភូមិសាសខេត្តកណ្តាល ជាពិសេសក្រុងតាខ្មៅអោយមានភាពភ្លឺស្រស់បំព្រង ឯកឧត្តមអភិបាលខេត្ត បានស្នើរអោយក្រុមហ៊ុនត្រូវសិក្សាលើអំពូលភ្លើងដែលមានស្រាប់ ព្រោះអំពូលដែលមានស្រាប់ជាអំពូលប្រភេទLED ចឹងក្រុមហ៊ុនត្រូវរកឧបករណ៏វ័យឆ្លាតមកបំពាក់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងថាពេលណាអំពូលដាច់គឺត្រូវដឹង កំណត់ពេលវេលាថាអំពូលត្រូវភ្លឺម៉ោងប៉ុន្មាន និងត្រូវមានការគ្រប់គ្រងថែទាំអោយបានល្អ។ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោមអំណោយផលនៃម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត បានដាក់ចក្ខុវិស័យទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភឺ្លផ្លូវឆ្លាតវៃក្នុងភូមិសាស្រ្តខេត្ត និងការអភិវឌ្ឍសួនច្បារក្រុងតាខ្មៅ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តកណ្តាលប្រែប្រួលមុខមាត់សក្តិសមជាខេត្តដែលមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងដើម្បីប្រកួតប្រជែងចលនាទីក្រុងស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដោយផ្តោតសំខាន់លើសោភ័ណភាព ភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកំសាន្ត និងវិនិយោគទទួលទាន ក្នុងភូមិសាស្រ្តខេត្តកណ្តាល។កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកា ទីចាត់ការជំនាញសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ មន្រ្តីរាជការ ក្រុមហ៊ុនឯកជនសិក្សាគម្រោងអំពូលបំភ្លឺផ្លូវសាធារណៈ និងក្រុមហ៊ុនឯកជនសិក្សាគម្រោងកែលម្អសួនច្បារក្រុងតាខ្មៅ។

អត្ថបទទាក់ទង