រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពន្ធនាគារខេត្តកណ្តាលបានស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ២៣នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា

++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យ វិសាខបូជា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ទណ្ឌិតដែលអាចបន្ធូរបន្ថយទោសគឺត្រូវអនុវត្តន៍ទោសនៅក្នុង ពន្ធធនាគារបាន១ភាគ៣នៃទោសសរុបទាំងមូល ហើយចំពោះទណ្ឌិទដែលអាចទទួលការលើកលែងទោស លុះត្រាតែទណ្ឌិតនោះអនុវត្តន៍ទោសបាន២ភាគ៣ នៃទោសទាំងមូល ។ឯកឧត្តមបានបន្តថា ដើម្បីអាចលើកលែងទោសទទួលរងទោស ចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ២០ឆ្នាំ ទៅ៣០ឆ្នាំ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា បានស្នើយ៉ាងទទួចដល់មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌ និងមានតម្លាភាព ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតទាំងនោះ ត្រូវធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការតាំងចិត្តកែប្រែខ្លួនជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ និងសង្គមទាំងមូល។លោកឧត្តមអគ្គានុរក្ស ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងពិធីបុណ្យវិសាខបូជា ក្នុងចំណោមអ្នកទោសសរុប ១១នាក់ ស្រី ២នាក់ ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន ៧នាក់ ស្រី ២នាក់ ។ ក្នុងនោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ៤នាក់ ទទួលបានការលើកលែងទោសចំនួន ៣នាក់ ស្រី ១នាក់។ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែមានចំនួន ២នាក់ ទទួលបានការលើកលែងទោសចំនួន ១នាក់។ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន ៤នាក់ ទទួលបានការលើកលែងទោសចំនួន ២នាក់ ស្រី ១នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមាន ១នាក់ ទទួលបានការលើកលែងទោស។លោកបានបន្តទៀតថា សម្រាប់ទណ្ឌិតដែលសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រួមមានទណ្ឌិតសរុបចំនួន ១២នាក់ ស្រី ១នាក់ ជាលទ្ធផលទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួនតែ ១០នាក់ ស្រី ១នាក់ ។ ក្នុងនោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ៤នាក់ ស្រី ១នាក់ សម្រេចអោយទាំង ៤នាក់។ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែមានចំនួន ១នាក់ មិនទទួលបានការលើកលែងទោស។ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន ៥នាក់ សម្រេចឱ្យបាន ៤នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមាន ១នាក់ ទទួលបានការលើកលែងទោស។គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងនោះមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣/ពិធីបុណ្យវិសាខបូជា ៤/ពិធីបុណ្យឯករាជ្យជាតិ និងទី៥គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

អត្ថបទទាក់ទង