រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមពិធីប្រទានព្រះភ្លើងបូជាព្រះសព ឧទ្ទិសប្រគេន ព្រះគ្រូរាជនទីធម្មចន្ទធម្មោ ខុម ចាន់ថន ព្រះអនុគណគណៈធម្មយុត្តិកនិកាយ ស្រុកស្អាង

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមពិធីប្រទានព្រះភ្លើងបូជាព្រះសព ឧទ្ទិសប្រគេន ព្រះគ្រូរាជនទីធម្មចន្ទធម្មោ ខុម ចាន់ថន ព្រះអនុគណគណៈធម្មយុត្តិកនិកាយ ស្រុកស្អាង ព្រះគ្រូចៅអធិការវត្តស្រីអ៊ុំប្រសិទ្ធិ ក្នុងភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដោយមានការយាងនិមន្តចូលរួមពី សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣។

អត្ថបទទាក់ទង