ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំផែនការ ការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ២១ ពីរង្វង់មូលតាខ្មៅ-ស្ពានជ្រៃធំ ប្រវែងសរុប៦៣.៦គីឡូម៉ត្រ។ សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប៦៣,៦គីឡូម៉ែត្រពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd. គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។