រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីកាត់គ្រឹះសីមា សាងសង់សាលាឆាន់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខ្លោងទ្វារ របងវត្ត និងសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី នៅស្រុកមុខកំពូល

++++++ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើនឡើងថែមទៀត។ការថ្លែងអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពិធីកាត់គ្រឹះសីមា សាងសង់សាលាឆាន់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខ្លោងទ្វារ របងវត្ត និងសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅ វត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង សិស្សានុសិស្ស ពុទ្ធបរិស័ទជាច្រើនរូបទៀត។ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានការអភិវឌ្ឍរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តានេះគឺផ្តើមចេញពីប្រទេសយើងមានសុខសន្តិភាពពេញលេញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្សយូរអង្វែង ពិសេសសូមបន្តការគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅទៀត និយាយរួមគឺឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា។ជាមួយគ្នានេះដែរលោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបន្តអនុវត្ត អភិក្រម ៣កុំ ៣ការពារ ដែលជាជនស័ក្កិសិទ្ធិ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្លួនដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ អូមីក្រុង។មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញទីអារាមវត្ត ក្នុងការកសាងនូវសម្ធិផលនានា ឡើងដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងព្រះពុទ្ធសាសនា។ឯកឧត្តមបានលើកទឹកចិត្ត ដល់សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោពេញទៅដោយសក្កានុពល ដើម្បីកសាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាម ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ និងឈានទៅរកភាពសម្បូរសប្បាយ លើឆាកអន្តរជាតិ។លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានបញ្ជាកថា ពិធីកាត់ស្រះសីមា សាងសង់សាលាឆាន់ និងសម្ភោធ ឆ្លង ក្លោងទ្វា របងវត្ត និងសមិទ្ធផលនានា នៅក្នុងវត្ដឧត្ដមសាមគ្គី គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀត របស់ស្រុកមុខកំពូល ក្នុងវិស័យពុទ្ធចក្រ សំដៅលើកកម្ពស់ វិស័យធម្មការ និងកិច្ចការសាសនាឱ្យកាន់តែរីកចម្រើន ។ លោកបានឲ្យដឹងថា សាលាសាលាឆាន់នេះ គឺគ្រោងសាងសង់ឡើងដោយមានទទឹងប្រវែង ២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ ។

អត្ថបទទាក់ទង