រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្ដុះបណ្ដាល អំពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុង-ស្រុក ឆ្នាំ២០២២

+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក សួន សំរឹទ្ធ អនុប្រធាននាយកដ្ឋាន មុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួង មហាផ្ទៃ រួមនឹងលោក ជី សីុវុត្ថា នាយករងរដ្ឋាបាលខេត្តកណ្ដាល បានចូលរួមបើកវគ្គបណ្ដុះបណ្ដាល អំពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុង-ស្រុក ឆ្នាំ២០២២ ជូនដល់សិក្ខាកាម ជាមន្រ្តីជួរមុខ និងមន្រី្តនៃការិយាល័យច្រកចេញចូលតែមួយរបស់ខេត្តកណ្ដាល ។លោក សួន សំរឹទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា វគ្គបណ្តុះ​បណ្តាលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រីជាប្រធាន អនុប្រធាន និងមន្ត្រីផ្នែកជួរមុខ នៃការិយាល័យច្រកចេញចូលតែមួយទាំងអស់ ។ ហើយមេរៀននៅក្នុងវគ្គសុទ្ធតែត្រូវបានអនុវត្តជាប្រចាំថ្ងៃនៅក្នុងអង្គភាពរបស់ខ្លូន។លោកបានបន្តថា ដោយអនុវត្តតាមច្បាប់ អនុក្រឹត្យ សេចក្ដីណែនាំ និងប្រកាសអន្តរក្រសួង និងស្របទៅតាមសក្តានុពលរបស់ខេត្តកណ្តាល និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តកណ្តាលបច្ចុប្បន្ន បាននឹងកំពុងអនុវត្តការផ្តល់សេវាសាធារណៈ តាមរយៈយន្តការ​ច្រកចេញចូលតែមួយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត។លោកបានបន្ថែមថា ជាមួយនឹងការវិវឌ្ឍឥតឈប់ឈរ និងការរីកចំរើននៃយុគសម័យឌីជីថល ឬឧស្សាហកម្ម ៤.០ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់តម្លាភាពរវាងអ្នកផ្ដល់សេវា និងប្រជាពលរដ្ឋ ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ និងជាពិសេសការធ្វើទំនើបកម្មការងាររបស់មន្ត្រីរាជការនាពេលបច្ចុប្បន្នមិនចាញ់វិស័យឯកជននានា។

អត្ថបទទាក់ទង