រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អនុគណៈកម្មការ រៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ កោះអញ្ជើញសមាជិករបស់ខ្លួន ប្រជុំដាក់ផែនការ ត្រៀមរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្ត ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណ:កម្មការ រៀបចំសោភណ័ភាពនិងអភិវឌ្ឍន៍ បានកោះអញ្ជើញសមាជិករបស់ខ្លួន ប្រជុំដាក់ផែនការ ត្រៀមរៀបចំព្រឹត្តិការណ៍សង្គ្រាន្ត ខេត្តកណ្តាល រយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២២។ ថ្លែងបើកកិច្ចប្រជុំ ធ្វើឡើង នៅសាលាខេត្ត នាព្រឹកថ្ងៃទី២៨មីនានេះឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់សមាជិករបស់ខ្លួន ត្រូវផ្តោតសំខាន់លើការងារតុបតែងលម្អ តាមដើមឈើ បង្គោលបំភ្លឺសាធារណៈ បរិវេណសាលាខេត្ត និងបរិវេណទីតាំងពិធីសង្ក្រាន្តឆ្នាំថ្មី។ ជាមួយគ្នានេះ រដ្ឋបាលក្រុងតាខ្មៅ ត្រូវរៀបចំសម្អាតអនាម័យ បរិស្ថាន តាមទីសាធារណៈក្នុងក្រុង ពិសេសទីតាំងប្រារព្ធពិធី ស្ថិតនៅសួនច្បារ មាត់ទន្លេ បាសាក់ក្រុងតាខ្មៅ។ឯកឧត្តម អភិបាលរងខេត្ត បានជំរុញដល់ក្រុមការងារ ត្រូវពិនិត្យពិភាក្សា លើផ្ទាំងបដារអបអរឆ្នាំថ្មី ក្លោងទ្វារកាត់ទទឹងផ្លូវ រៀបចំប្លង់ទីតាំងពិធីបុណ្យ ដើម្បីដាក់ជូនឯកឧត្ដមអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេច។ គួរបញ្ជាក់ថា៖ រដ្ខបាលខេត្តកណ្តាល បានសហការជា មួយមន្ទីរទេសចរណ៍ខេត្ត, សហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត ,មន្ទីរព័ត៌មាន ខេត្ត ,មន្ទីរវប្បធម៌ វិចិត្រសិល្ប:ខេត្ត ,មន្ទីរធម្មការ សាសនាខេត្ត និងក្រុងតាខ្មៅចាប់ផ្តើម បង្កើតព្រឹត្តការណ៍ សង្រ្កាន្តខេត្តកណ្តាលឆ្នាំថ្មី ឆ្នាំ២០២២ ឡើងវិញ ក្រោយពីអាក់ខាន អស់រយ:ពេល២ឆ្នាំ ដោយសារ វិបត្តិកូវិដ១៩ ។ ការបង្កើត ព្រឹត្តិការណ៍ សង្គ្រាន្តខេត្តកណ្តាល ឡើងវិញនាពេលនេះ ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នៅពេលខាងមុខ៕

អត្ថបទទាក់ទង