រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បាដឹកនាំកិច្ចប្រជុំផែនការស្តីពីការរៀបចំពិធីសង្រ្កានអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បាដឹកនាំកិច្ចប្រជុំផែនការស្តីពីការរៀបចំពិធីសង្រ្កានអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានការចូលរួមពីទីចាត់ការចំណុះសាលាខេត្ត រដ្ឋបាលក្រុងតាខ្មៅ និងមន្ទីរជំនាញពាក់ព័ន្ឋ។លោកនាយករដ្ឋបាល ក៏បានស្នើរដល់កក្រុមការងារ ជាពិសេសរដ្ឋបាលក្រុងតាខ្មៅ ត្រូវរៀបចំអញ្ជើញប្រជាពលរដ្ឋនៅតាមសង្កាត់របស់ខ្លួន និងរៀបចំរបៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលពួកគាត់មកចូលរួមអោយតាមត្រឹមត្រូវ និងសំណូមពរដល់ទីចាត់ការចំណុះសាលាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ឋ ត្រូវរួមគ្នាសហការគ្នាអោយបានល្អ ក្នុងកិច្ចការដែលរដ្ឋបាលខេត្តបានបែងចែកជូន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអោយដំណើរការរៀបចំពិធីសង្រ្កានឆ្នាំថ្មីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានទទួលលទ្ធផលល្អ។

អត្ថបទទាក់ទង