រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ មាន សំអាត ហៅ តែ សេងអាយ

+++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំប្រតិភូសាខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ មាន សំអាត ហៅ តែ សេងអាយ ដែលត្រូវជា ឪពុកបង្កើត ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល - កំពង់ឆ្នាំង និងជាអនុប្រធានកិត្តិយសសាខាកាកធាទហមកម្ពុជាខេត្តកណ្តាល។ ស្ថិតក្នុងឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលអាឡោះអាឡ័យនោះ ឯកឧត្តម បានអញ្ជើញអុជធូប សម្ដែងការគោរពឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ មាន សំអាត ហៅ តែ សេងអាយ និងបានថ្លែងនូវពាក្យពេចន៍ចូលរួមរំលែកមរណទុក្ខប្រកបដោយសេចក្ដីក្រៀមក្រំ ចំពោះការបាត់បង់ ឪពុកបង្កើត ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្ដីសណ្ដោសប្រណី និងជាសាធុជនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងតែងបានលះបង់កម្លាំងកាយ និងបញ្ញាញាណ ខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន បុត្រា បុត្រី និងចៅៗបានប្រកបដោយគន្លងធម៌។ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ មាន សំអាត ហៅ តែ សេងអាយ បានទទួលមរណៈភាពនៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ វេលា ម៉ោង ៧ : ២៣ នាទីព្រឹក ក្នុងជន្មាយុ ៦៨ ឆ្នាំ។

អត្ថបទទាក់ទង