រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអនុគណៈកម្មការឃោសនាផ្សព្វផ្សាយអនាម័យបរិស្ថាន និងរៀបចំតាំងពិព័ណ៌នានាក្នុងពិធីបុណ្យសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការឃោសនាផ្សព្វផ្សាយអនាម័យបរិស្ថាន និងរៀបចំតាំងពិព័ណ៌នានា នៅសាលប្រជុំសាលាខេត្ត។ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោកប្រធានអនុប្រធានមន្ទីរ-អង្គភាពដែលពាក់ព័ន្ធ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមតាំង ម៉េងលាន អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងអនុគណៈកម្មការអោយបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការអោយបានលម្អិត ដើម្បីរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្តាលអោយបានរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ ដោយត្រូវរៀបចំភ្លើងលំអរតាមដងផ្លូវ រៀបចំស្តង់ពិព័ណ៌អោយមានសោភ័ណ្ឌភាព រៀបចំបង្គន់អនាម័យនៅតាមធីសាធារណៈដើម្បីអោយទទួលបានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕

អត្ថបទទាក់ទង