រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម (ហៅវត្តព្រែកឫស្សី) ស្ថិតនៅឃុំកំពង់កុង ស្រុកកោះធំ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលនានាក្នុងវត្តពិសីឧត្តម ដែលដាក់សម្ពោធនាពេលនេះ គឺជាការចូលរួមចំណែករបស់ពុទ្ធបរិស័ទ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ស្របពេលដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបន្ថែមថា ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជាប្រមុខ​បាន​ធ្វើ​ឱ្យប្រទេស​ជាតិ ​មាន​សុខ ​សន្តិភាព​ និងមាន​ការ​អភិវឌ្ឈន៍​លើ​គ្រប់​វិស័យ​ ទាំងផ្នែកអាណា​ចក្រ​ និងពុទ្ធចក្រ ពិសេស​គឺ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​មាន​ការ​រីក​ចម្រើន​ ហើយ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ​និង​លើក​តំកើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ​ទុក​សម្រាបជាទីសក្ការៈ គោរពបូជា និងប្រតិបត្តិពីសំណាក់ពុទ្ធបរិស័ទទូទៅ។ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺមានសារៈសំខាន់ណាស់ មានសន្តិភាពគឺមានការរីកចម្រើន មានសន្តិភាពគឺមានការអភិវឌ្ឍ សុខសន្តិភាពបានធ្វើឱ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ ដើរលេងកំសាន្ត និងការបំពេញបុណ្យកុសជាដើម។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយដល់ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយត្រូវបន្តអនុវត្តបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងអនុវត្តជាប្រចាំនូវអភិក្រម ដែលជាយ័ន្តដ៏ស័ក្កិសិទ្ធ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង៣ការពារ។

អត្ថបទទាក់ទង