++++++++ខេត្តកណ្តាល៖ ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងលើកទី២ លេខ៣៣៧ សជណ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តរុះរើសំណស់មិនរៀបរយនៅលើទំនប់ប្រឡាយ៩២ ដែលសង់ រំលោភលើដីប្រឡាយសាធារណៈ និងរំលោភលើដីកម្មសិទ្ធិឯកជន ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងសម្របសម្រួល រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ។ប្រជាពលរដ្ឋដែលបានចូលកិច្ចប្រជុំ បានអបអរសាទរ និងបានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ចំពោះចំណាត់ការរបស់ រដ្ឋបាលខេត្តកណ្តាល ដែលបានដាក់ចេញនូវគោលការណ៍ ៣ចំណុច រួមមាន ៖១.គោរពអនុវត្តតាមសាលដីកា លេខ ០៦៧រប/២២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល២.សម្របសម្រួលដោះស្រាយប្រគល់ទីតាំងដីជូនប្រជាពលរដ្ឋដែលបានចូលរួមកិច្ចប្រជុំ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមិនគិតកំរៃ៣.ប្រជាពលរដ្ឋដែលមិនបានចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋបាលខេត្តនិងពិនិត្យដោះស្រាយជូននៅពេលក្រោយ៕