រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមដំណើរដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំពិធីបុណ្យសង្រ្កាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមដំណើរដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត នារសៀលថ្ងៃទី១២ ខែមេសា នេះ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំពិធីបុណ្យសង្រ្កាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលខាងមុខនេះ ។ ក្នុងដំណើរអញ្ជើញពិនិត្យ ឯកឧត្ដមបានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមការងាររៀបចំសង្ក្រាន្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីរៀបចំអោយពិធីបុណ្យសង្ក្រាន្តនេះប្រព្រឹត្តទៅបានល្អប្រសើរ និងទទួលបានជោគជ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយើង បានចូលរួមកម្សាន្ត និងលេងសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។

អត្ថបទទាក់ទង