រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រៀបចំសង្គ្រាន្តខេត្តកណ្តាល ដើម្បីពន្លឿនការងារ ឱ្យហើយរួចរាល់តាមផែនការកំណត់



ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រៀបចំពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានជំរុញអោយក្រុមការងាររៀបចំ សង្ក្រាន្តខេត្តកណ្តាល ពន្លឿនការងារ តាមផែននិមួយៗរបស់ខ្លួន អោយហើយរួចរាល់ មុនផែនការ ដែលបានគ្រោងទុក កម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមកម្លាំង យាមល្បាត តាមចំណុចគោលដៅ សំខាន់ៗ ធ្វើយ៉ាងណាការពារសន្តិសុខ ថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិភ្ញៀវអន្តរជាតិ ដែលមកលែងកំសាន្តក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ អោយបានល្អប្រសើរបំផុត។

សូមបញ្ជាក់ថា៖ ខេត្តកណ្ដាល នឹងរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មីក្រោមប្រធានបទ ''រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព'' ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ប្រព្រឹត្ដិទៅរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំង តាមសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ៕

អត្ថបទទាក់ទង