រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆាំ្ន២០២២-២០២៣ ជាមួយយោធាខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ មេបញ្ជាការរង យោធភូមិភាគពិសេស មានកិត្តិយស ដោយបានប្រតិភូបញ្ជាការដ្ឋានយោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ងៀន ហ័ងមីញ មេបញ្ហាការយោធាខេត្ត ប៊ិញ យឿង អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដើម្បីចូលរួម ក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២០-២០២១ និងចុះហត្ថ លេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៣ រវាងអង្គភាពតំបន់ប្រតិបត្តិការ សឹករងកណ្ដាលយោធភូមិភាគពិសេស នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋាន យោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងឯកភាពចំណុះ ទាំង០៣ នៃភាគីទាំងពីរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោក៏បានសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ ដល់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការ រវាងខេត្តកណ្តាល និងខេត្តប៊ិញយឿង ជាពិសេសចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-វៀតណាម ស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។

អត្ថបទទាក់ទង