រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាល ខេត្តកណ្តាល ប្រកាសបើកព្រឹត្តិការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៤មេសា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្ត បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំ២០២២ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្ដម ជាសមាជិករដ្ឋសភា តំណាងកាកបាទក្រហមកម្ពុជា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត គណ:អភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។នៅក្នុងឱកាស ដ៍អធិកអធម ក្នុងពិធីប្រកាស ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល រដ្ឋបាលខេត្ត បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព និងទិដ្ឋភាពដង្ហែរក្បួន តាមផែននិមួយៗ ចំនួន១២ផែន រួមមាន៖-ទី១ ផែនវប្បធម៌, ទី២ ផែនឆៃយ៉ាំ, ផែនទី៣ ផែនរបាំត្រុដិ, ផែនទី៤ផែន ល្ខោនខោល វត្តស្វាយ, ទី៥ល្ខោនពោលស្រី វត្តកៀនស្វាយក្រៅ, ផែនទី៦ផែនកីឡាបុកកាតោ, ផែនទី៧ផែនក្រម៉ាយុវជន, ផែនទី៨គឺយុវជនកីឡាបាលទាត់, ផែនទី៩គឺផែនយុវជនកីឡាបាល់ទះ, ផែនទី១០គឺផែននារីជាជួរ, ផែនទី១១គឺផែននារីខ្លែងឯក និងផែនទី១២គឺផែន រដ្ឋបាលក្រុងតាខ្មៅ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមគង់សោភណ្ឌ័ អភិបាលខេត្ត បានលើកឡើងពីប្រវត្តិប្រពៃណីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញ នូវការជឿជាក់ របស់ប្រជាជនយើង លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោសែនជាប្រមុខដឹកនាំ។ឯកឧត្តមបអភិបាលខេត្ត បានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវ ភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់អោយប្រជាជនយើងមាន ឱកាសដើរកំសាន្តគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្តិភាព។ ជាមួយគ្នានោះ ឯកឧត្ដម បានអំពាវនាវ ដល់អាជីវករ ប្រជាជន ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមកំសាន្ត សប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី នេះ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យទាំងងអស់គ្នា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក"ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាស្អាត និងបដិសណ្ឋារកិច្ចល្អ"៕

អត្ថបទទាក់ទង