រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ឋ សពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន

===================ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋ សពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។សពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមាន៖១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណី និងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី ផ្នែកប្រឆាំងគ្រឿងញៀន។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណី និងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្ត រួមទាំងមន្ត្រីរាជការទាំងអស់ បានឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់មន្ត្រីនគរបាលទាំងពីររូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង