រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំដើម្បីត្រៀមរៀបចំកន្លែងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំកន្លែងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងបានអញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់ ក្នុងវិទ្យាល័យហ៊ុន សែនស្អាង។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រមាណ ៥៦៧នាក់ និងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋចន្លោះពី ៣,០០០នាក់ ទៅ ៥,០០០នាក់ ដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិត ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

អត្ថបទទាក់ទង