រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្រប សម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការ ងាររបស់រដ្ឋបាលក្រុង ស្រុកទាំង១១ ក្នុងការគ្រប់ គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្ត កណ្តាល នារសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់អាជ្ញធរគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការណ៍អោយបានម៉ឹងម៉ាត់ចំពោះ​ជនណាដែលបោះសំរាមចោលពាសវាល ពាសកាល​ មិនស្តាប់តាមការណែនាំរបស់អជ្ញាធរ​ ព្រោះថាសំរាម​សំណល់រឹង​ រាវនៅតែមានតាមដងផ្លូវ​ធ្វេីអោយបាត់បង់សោភណ័ភាព​ ប៉ះពាល់ដល់បរិស្ថាន ពិសេសអនាមយ័ចំពោះសុខភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ ឯកឧត្តមបានបន្តថា៖ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន អនាម័យសោភ័ណភាពទីក្រុងទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមសំណល់រឹងបានត្រឹមត្រូវ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋក្នុងការថែរក្សា អនាម័យការរស់នៅប្រកបដោយអនាម័យ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ រដ្ឋបាលក្រុង ស្រុកនីមួយៗ ត្រូវយកចិត្តទុកដាក់ អនុវត្តការងារសំខាន់ៗដូចជា៖ ត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យលើការផ្តល់សេវាប្រមូលសំរាម សំណល់រឹង អោយមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវត្រួតពិនិត្យ និងតាមដានជាប្រចាំនូវការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាម និងដឹកជញ្ជូនសំរាម ឬក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដើម្បីអោយប្រមូលសំរាមបានស្អាត មានសុវត្ថិភាព និងទាន់ពេលវេលាតាមគោលដៅដែលត្រូវប្រមូល និងរៀបចំកែលម្អឡើងវិញនូវទីលានចាក់សំរាម និងឡដុតសំរាម ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីជៀសវាងការសល់គរសំរាមនៅក្រៅឬក្បែរទីលាន ដែលបង្កនូវការបាត់បង់សោភ័ណភាព ជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះនិងដើម្បីធានាសមត្ថភាព សមិទ្ធផលក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង យើងត្រូវធានានិរន្តរភាពនៃការ គ្រប់គ្រង ដោយមានការចូលរួមពីក្រុមហ៊ុនប្រមូលសំរាម អាជ្ញាធរ និងប្រជាពលរដ្ឋទើបក្រុង ស្រុក របស់យើងមានភាពស្អាត និងបៃតង។

1051054 Comments6 SharesLikeCommentShare

អត្ថបទទាក់ទង