រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២០០០ ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ហើយចំពោះផ្លូវមួយខ្សែនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃទៅមុខរបរការងាររៀងៗខ្លួន ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋរបស់យើងទៅចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ និងដូសទី៤ តាមកាលកំណត់។ ឯកឧត្តមបានបន្តថា៖ អាជ្ញាធរឃុំ សង្កាត់ ត្រូវជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ, ទប់ស្កាត់ និង បង្ក្រាប បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿង ញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម ជាពិសេសយុវជន តូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀន។ ក្នុងឱកានោះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយផ្លូវបេតុងអាមេដែលសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ និងបើកការដ្ឋានសាងសង់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែងនិងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា។

អត្ថបទទាក់ទង