ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង សុខាភិបាល អមដំណើរដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះ ពិនិត្យសកម្មភាពចាក់វ៉ាក់សាំង ជូនកម្មករ កម្មការិនី ប្រមាណ ៦០០០នាក់ នៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកទឹកចិត្ត និងកោតសរសើរដល់បងប្អូនកម្មករ កម្មការិនី ដែលបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ដូសទី៣ ដូសទី៤ ឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ក្នុងឱកាសនេះដែរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញ ដូសទី៣ ដូសទី៤ អញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នុងខ្លួន និងជៀសផុតពីជម្ងឺកូវីដ-១៩ផងដែរ។សូមបញ្ជាក់ថាខេត្តកណ្ដាល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់ដូសទី១បានចំនួន ១២៧.៨៣% ចាក់ដូសទី២ បាន១២៥.២៤%។ -ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាក់ដួសទី១ បាន១០៩.១៤% ចាក់ដូសទី២ បាន ១១២៦៣%។ ចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ អាយុចាប់ពី៥ឆ្នាំឡើង និងដូសទី៤៖- ចាក់ដូសទី៣ ៦១.៨៧% ចាក់ដួសទី៤ ការចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ០៦ ដល់ក្រោម ១២ឆ្នាំចាក់ដួសទី១ បាន១២៣.៩៨% ចាក់ដូសទី២ បាន ១១៩.៤១%។ ចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៥ឆ្នាំ ចាក់ដូសទី១ បាន ១៥០.៦៤% ចាក់ដួសទី២ ១២៧.៧៨%។ ចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៣ឆ្នាំឡើងដល់ក្រោម ៥ឆ្នាំ ចាក់ដួសទី១ បាន៧៩.១៥% ចាក់ដួសទី២ បាន ៤៥.៨៩%។
- 239
- ដោយ អ៊ុន ស្រីកែវ