ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ ប្រចាំខែមេសាឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល។លោកជំទាវ នួន នារតី បានអោយដឹងថា៖បទឧក្រិដ្ឋ កើតមានចំនួន០២លេីកថយចុះ ៦ករណី បទមជ្ឈឹម កើតមានចំនួន១០ថយចុះ២លេីកហិង្សាដោយចេតនាកើតឡើងចំនួន០៤ថយចុះ៤លេីក គ្រោះថ្នាក់ផ្សេងៗ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៥/១៩លើក កេីនឡេីង៤ករណីបណ្តាលអោយមានមនុស្សស្លាប់ ១២/១៦នាក់ លង់ទឹក កើតឡើងចំនួន០៤/០១លើក ស្លាប់ ០៤/០១នាក់(ស្រី០១) ខ្យលគរ កើតឡើង ចំនួន០១/០៦លើក ស្លាប់០១/០៦នាក់ ឆក់ខ្សែភ្លើង កើតឡើងចំនួន០១លើក ស្លាប់ ០១នាក់ អត្តឃាត កើតឡើង ចំនួន០៣/០៥លើក ស្លាប់០៣/០៥នាក់។ លោកជំទាវបន្តថា ក្រុមការងារបានចុះគាំទ្រការអនុវត្តមុខងារ ភារកិច្ចរបស់ គ.ក.ស.ក ក្រុង ស្រុក គ.ក.ន.ក ឃុំ/សង្កាត់ ពិនិត្យស្វែងយល់ពិគ្រោះយោបល់ និងជំរុញការអនុវត្តសកម្មភាពសេវាសង្គម ឃុំ សង្កាត់ បានចំនួន ១៣ លើកមាន បានចូលរួមប្រជុំ គ.ក.ស.ក ស្រុកស្អាង និងស្រុកអង្គស្នួល- បានចូលរួមប្រជុំជាមួយគកនភឃុំសំបួរស្រុកល្វាឯមឃុំស្អាងភ្នំ ស្រុកស្អាងឃុំកំពង់ស្វាយស្រុកកៀនស្វាយ - ចុះសួរសុខទុក្ខ និងប្រឹក្សាយោបល់ករណីរំលោភសេពសន្ថវៈកុមារី នៅឃុំខ្ពប ឃុំព្រែកគយ ស្រុកស្អាង-ចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពកុមារធ្លាប់រងអំពើរហិង្សាក្នុងគ្រួសារក្នុងស្រុកកណ្តាលស្ទឹង និងគ្រួសារក្រីក្រមានកូន ច្រើនមានជំងឺ សរុបចំនួន១១គ្រួសារ មានមនុស្ស៣១នាក់ ស្រី១៥នាក់ ក្នុងនោះមានកុមារចំនួន១៧នាក់ ស្រី១១ នាក់នៅស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកអង្គស្នួល ស្រុកស្អាង ។- ចូលរួមជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះពិនិត្យការអនុវត្តផែនការកិច្ច ការពារកុមារនៅស្រុកកៀនស្វាយ និងក្រុងតាខ្មៅ។ ក្នុងកិច្ចប្រជុំនោះគណៈកម្មាធិការបានអនុម័តលើរបៀបវារៈដូចជា-ពិនិត្យ ពិភាក្សាកំណត់ហេតុកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់គ.ក.ស.កខេត្ត (លើកទី៣២) ២. ពិនិត្យ ពិភាក្សារបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែមីនា ឆ្នាំ២០២២ ៣. ពិនិត្យពិភាក្សារបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំត្រីមាសទី១ឆ្នាំ២០២២-ពិនិត្យរបាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្រី្ត យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា(សមាជិក គ.ក.ស.ក តាមមន្ទីរពាក់ព័ន្ធ)- ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់គ.ក.ស.កខេត្ត ប្រចាំខែមេសា ឆ្នាំ២០២២ ៦. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់គ.ក.ស.ភខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២២។