ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំស្តីពី ការងារធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តកណ្ដាល និងរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ក្នុងខេត្ត ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងលោក កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទ ដោយមានការចូលរួមផងដែរពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត បណ្តាទីចាត់ការចម្រុះសាលាខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។