រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងស្ដារប្រឡាយ និងអាងស្ដុកទឹកបឹងជើងឯកក្នុងតំបន់៥

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងស្ដារប្រឡាយ និងអាងស្ដុកទឹកបឹងជើងឯកក្នុងតំបន់៥ ចាប់ពីចំណុចក្បាលស្ទឹងជ្រៅ ដល់ស្ទឹងព្រែកត្នោត និងការប្រជុំដោះស្រាយផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧៣ គ្រួសារ នៅអមមាត់ច្រាំងស្ទឹងជ្រៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល លោកអភិបាលក្រុងតាខ្មៅ លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ ​និងក្រុមការងារបច្ចេកទេស។ការសាងសង់ប្រព័ន្ធធារាសាស្រ្ដ មានសារ:សំខាន់ ដើម្បីធានាដល់ការបញ្ចៀសនូវទឹកជំនន់ធំក្នុងគោលបំណង ដើម្បីកុំឱ្យមានការបាក់ច្រាំងប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋ និងការពារការបាក់ច្រាំង នៅតាមបណ្ដោយស្ទឹង ព្រែក៕

អត្ថបទទាក់ទង