រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

នាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្តកណ្តាល ដោយមានការចូលរួមតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុកទាំង១១ តាមប្រព័ន្ធវីដេអូ Online zoom meeting នៅសាលាខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត បានមាន ប្រសាសន៍ថា៖ បើទោះបីជាការឆ្លងជំងឺកូវីដ-១៩មានការថយចុះខ្លាំងយ៉ាងណាក៏ដោយ អាជ្ញាធរក្រុង-ស្រុកទាំង១១ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីក្នុងខេត្តអោយបានគ្រប់ៗគ្នាដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ សូមបញ្ជាក់ថា៖តាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលមានករណីឆ្លងជំងឺកូវីដ-១៩សរុប១៣,៨០៧នាក់ ហើយគិតមកត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២​ គឺខេត្តកណ្តាលមិនមានឆ្លងជំងឺកូវីដ-១៩ថ្មី និងស្លាប់ថ្មីឡើយ៕

អត្ថបទទាក់ទង