រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសម្របសម្រួលនិងតម្រង់ទិសគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាបន្ន តាមរយៈប្រព័ន្ធអនឡាញ zoom meeting

ខេត្តកណ្ដាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បានចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលនិងតម្រង់ទិសគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាបន្ន តាមរយៈប្រព័ន្ធអនឡាញ zoom meeting ជាមួយ ឯកឧត្តមប្រាក់សំអឿនអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។សូមជម្រាបថា ដើម្បីធ្វើឱ្យគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាបន្ន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ បានសហការគ្នារៀបចំគម្រោងនេះឡើង សំដៅគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋបានគ្រប់ៗក្នុងសហគមន៏។

អត្ថបទទាក់ទង