រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នៅវត្តស្លាកែត ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នៅវត្តស្លាកែត ស្រុកកៀនស្វាយ ដែលឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែឧសភា ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមជម្រាបថា មរណភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុតនូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផលជាច្រើន បម្រើដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ។

អត្ថបទទាក់ទង