ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្ដាលបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីធ្វើការពិនិត្យត្រៀមការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ឯកឧត្ដមអភិបាលខេត្តក៏បានលើកឡើងអំពីវឌ្ឍនភាពការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងការពន្លឿនការចាក់ដូសជម្រុញ ឬដូសទី៣ និងដូសទី៤ ជូនមុខសញ្ញាសំខាន់ៗ ដូចជា កម្មករ កម្មការិនី និងសិស្សានុសិស្ស ក្រុមងាយរងគ្រោះជាដើម៕