រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍខេត្ត នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍខេត្ត នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី មន្រ្តី នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំបានពិនិត្យ ពិភាក្សា អំពីការរៀបចំជួលជុលកែលម្អផ្លូវ-ស្ពាន ការងារសាងសង់ច្រាំងស្ទឹងព្រែកត្នោតចំណុចអ្នកតាសានថៃជឺ ស្តារប្រព័ន្ធផ្លូវទឹក ទ្វារទឹក បង្កើតផ្លូវថ្មី ស្ពានថ្មី បំពាក់អំពូលភ្លើងតាមផ្លូវចាំបាច់មួយចំនួន ដើម្បីជាប្រយោជន៍សាធារណៈ សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់ការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនអាជីវករ ពាណិជ្ជករទូទៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕

អត្ថបទទាក់ទង