++++++++++(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ សម្រេច លើការរៀបចំគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង ស្រុក ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ មន្រ្តីបច្ចេកទេស និងលោក លោកស្រីមេឃុំពាក់ព័ន្ធ តាមប្រព័ន្ធ online Zoom meeting ។