រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សា លើការងាររៀបចំគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកពញាឮ និងស្រុកមុខកំពូល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើការងាររៀបចំគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកពញាឮ និងស្រុកមុខកំពូល ដោយមានការចូលរួមពី លោកអភិបាល-អភិបាលរង ស្រុកពញាឮ និងស្រុកមុខកំពូល លោក-ស្រី ប្រធានមន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ គឺជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងនៅលើប្លង់គោល ដោយធ្វើយ៉ាងណាឱ្យដំណើរការគម្រោងនេះសម្រេចបានឆាប់រហ័ស ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង