ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះពិនិត្យទីតាំងផ្ទាល់ជាមួយក្រុមការងារពិធីការ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួមដោយ លោក វ៉ាន់ ណូ ជំនួយការឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល និងលោកអភិបាលរងស្រុកអង្គស្នួល កងកម្លាំងទាំងបីរបស់ស្រុកអង្គស្នួល ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមរៀបចំពិធីសម្ភោធបើកឲ្យដំណើរការជាផ្លូវការ នូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ របស់ក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល ក្រោមអធិបតិភាព ដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ដែរថា ពិធីសម្ភោធបើកឲ្យដំណើរការជាផ្លូវការ នូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ របស់ក្រុមហ៊ុន ប៊ុន លាង លី គ្លូប៊ល នេះនិងប្រារព្វធ្វើនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។