ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងសាលាបឋមសិក្សាខ្ពបវែង ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងបានប្រគល់ប៊ិច ខ្មៅដៃ និងសៀវភៅជូនដល់សិស្សានុសិស្សជាការលើកទឹកចិត្តដែលមានសិស្សានុសិស្សសរុប ៧៥៧នាក់។ឯកឧត្តមអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់សិស្សស្សានុសិស្សត្រូវខិតខំរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងអោយបានគ្រប់ៗគ្នា។ឯកឧត្តមក៏បានអំពាវនាវដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋត្រូវគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាលដើម្បីទប់ស្តាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ក្នុងឱកាសនោះឯកឧត្តមបានអញ្ជើញចុះពិនិត្យទីតាំងជុំវិញសាលា ក៏ដូចជាផ្លូវមួយចំនួនដែលមានការលិចទឹកដើម្បីរកដំណោះស្រាយរំដោះទឹកចេញដើម្បីបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សងាយស្រួលក្នុងការធ្វើដំណើរ។