ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកអោយដំណើរជផ្លូវការ នូវអគារបណ្ណាល័យ ក្នុងសាលាបឋមសិក្សារការជន្លឹង ស្ថិតក្នុងភូមិរការ ឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ គួរបញ្ជាក់ថា ពិធីសម្ពោធអគារបណ្ណាល័យ ក្នុងសាលាបឋមសិក្សារការជន្លឹង នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២២ ខាងមុខនេះ។