ខេត្តកណ្ដាល៖ នារសៀលថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសាខកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការីបានជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៣ គ្រួសារ ក្នុងភូមិចំនួន ៣ នៃឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។នាឱកាសនោះដែរ ខ្ញុំបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ទាំង០៣ ភូមិ មានចំនួន ៨៣ គ្រួសារ ដោយក្នុងមួយគ្រួសារដែលរងគ្រោះទាំងស្រុង ទទួលបានថវិកា ៤០០០០០៛ គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ២០០០០០៛ គ្រួសាររងគ្រោះដោយ អន្លើ ទទួលបានថវិកា ១០០០០០៛ អ្នករងរបួស ធ្ងន់ ០១ នាក់ ទទួលបានថវិកា ២០០០០០៛ អ្នករងរបូសស្រាល ០២ នាក់ ទទួលបានថវិកា ២០០០០០៛ និងជារួមទទួលបាននូវអង្ករ ២០៧៥ គីឡូក្រាម មី ៨៣ កេស ត្រីខ ៨៣ កំប៉ុង ទឹកសុទ្ធដបធំ ៨៣ លីត្រ ទឹកស៉ីអ៉ីវ ៨៣ យួរ ទឹកត្រី ៨៣ យួរ ម៉ាស់ ៨៣ ប្រអប់ ជែលលាងដៃ ៨៣ ដប និងកៅតង់១២ គ្រួសារដែលរងគ្រោះទាំងស្រុង ១២ បន្ទះ។ទីណាមានទុក្ខ ទីនោះមានសម្ដេចទាំងទ្វេរ! ទីណាមានទុក្ខទីនោះ ទីនោះមានកាកបាទក្រហមកម្ពុជា! សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្ដេចទាំងទ្វេរ៕