រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារឆ្នាំ ២០២១-២០២២ និងការរៀបចំផែនការកិច្ចការពារកុមារ រយះពេល៣ឆ្នាំ (ឆ្នាំ២០២៣-២០២៥)

++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារឆ្នាំ ២០២១-២០២២ និងការរៀបចំផែនការកិច្ចការពារកុមារ រយះពេល៣ឆ្នាំ (ឆ្នាំ២០២៣-២០២៥)។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រធានមន្ទីរពាក់ព័ន្ធ ក្រុមការងារកិច្ចការពារកុមារខេត្ត អង្គការ យូនីសេហ្វ(UNICEF) អង្គការ Save the childeren,USAID និងអង្គការដៃគូរផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនេះលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ដើម្បីឱ្យកិច្ចប្រជុំថ្ងៃនេះទទួលបានលទ្ធផលល្អ លោកជំទាវបានរំលឹកពីតួនាទីរបស់ លោក លោកស្រី ជាក្រុមការងារ កិច្ចការពារកុមារត្រូវអនុវត្តដូចជាប្រមូល និងវិភាគពត៌មានទិន្នន័យដែលពាក់ពន្ធ័និងភាពរងគ្រោះរបស់កុមារដើម្បីដាក់បញ្ចូលពត៌មានទាំងនោះទៅក្នុងផែនការអនុវត្តជាអាទិភាពសម្រាប់កម្មវិធីកិច្ចការពារកុមារ សមាជិកសមាជិកាទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញនីមួយៗ របស់អ្នកសម្របសម្រួលក៏ដូចជាអ្នកពាក់ព័ន្ធដែលបានធ្វើបទបង្ហាញ និងស្នើរសុំឱ្យក្រុមកិច្ចការពារកុមារខេត្ត ពិភាក្សាឱ្យបានល្អិតល្អន់អំពីផែនការកិច្ចការពារកុមារបន្ត រយៈពេលបី ឆ្នាំគឺ(២០២៣-២០២៥) ដើម្បីផ្ដល់នូវធាតុសំខាន់ៗ ស្រមស្របទៅនិងបរិបទបច្ចុប្បន្នរបស់ខេត្ត និងការ បំពេញការងារ ទៅលើផែនការកិច្ចការពារកុមារឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់គ្នារវាងសកម្មភាព ដែលត្រូវដាក់បញ្ចូលក្នុងផែនការវិនិយោគស្រុក ក្រុង ខេត្ត។

លោកជំទាវបន្តថា៖កិច្ចប្រជុំនៅថ្ងៃនះត្បិតតែមានរយៈពេលខ្លីក៏ពិតមែនយើងទទួលបានលទ្ធផលល្អប្រសើរដោយក្នុងនោះគឺក្រុមការងាររបស់ថ្នាក់ជាតិបានណែនាំ និងធ្វើបទបង្ហាញយ៉ាងកុះក្បាយដោយសិក្ខាកាមយើងទាំងអស់បានទទួលយល់អំពីការធ្វើផែនការនេះ និងបានផ្ដល់នូវធាតុចូលរបស់ខ្លួនក៏ដូចជាសកម្មភាព នៃអង្គភាពពាក់ព័ន្ធនីមួយៗចូលទៅក្នុងផែនការរួមក៏ដូចជាមន្ត្រី គ.ក.ស.ក ក្រុង-ស្រុក យល់ជ្រាបអំពីការងារផែនការកិច្ចការពារកុមារថ្នាក់ខេត្ត ដែលបានបង្ហាញពីការងារបច្ចេកទេសថ្នាក់ជាតិ ក៏ដូចជាថ្នាក់ ខេត្ត ហើយក្រុមការងារកិច្ចការពារកុមារបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីអនុវត្តផែនការបន្តរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ឱ្យទទួលបានជោគជ័យ។

អត្ថបទទាក់ទង