រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សាលើការផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងគោលនយោបាយ

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងគោលនយោបាយ ណែនាំ ស្តីពីស្ថានភាពសិទ្ធិមនុស្ស របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ពាក់ព័ន្ធនិងស្ថានភាពរបស់សហគមន៍ដែលរស់នៅទីតាំងលំនៅថ្មី ស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលមានការចូលរួមពីសំណាក់ នាយករងរដ្ឋបាលខេត្ត អាជ្ញាធរស្រុក មេឃុំនិងមេភូមិពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត។ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលរងខេត្តកណ្តាលក៏បាន ពិនិត្យនិងពិភាក្សា ពាក់ព័ន្ធនិងស្ថានភាពរបស់សហគមន៍ដែលរស់នៅទីតាំងលំនៅថ្មី ហើយក៏បានស្នើឱ្យក្រុមហ៊ុននិងអាជ្ញាធរស្រុកត្រូវ ពិនិត្យលើគម្រោង និងចុះទៅមើលទីតាំងផ្ទាល់។

អត្ថបទទាក់ទង