រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

តំណាងប្រជាពលរដ្ឋអាស្រ័យផល ជាក់ស្ដែងក្នុងដីអាងទឹកព្រែករាំង យល់ព្រមទទួលយក ការដោះស្រាយជាគោលនយោបាយ ដោយក្តីរីករាយ ក្រោមការសម្របសម្រួលដោះស្រាយពីឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល

++++++ខេត្តកណ្តាល៖ ក្រោមការសម្របសម្រួលដោះស្រាយ ពីសំណាក់ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្របសម្រួលដោះស្រាយគោលនយោបាយប្រជាពលរដ្ឋអាស្រ័យផល ជាក់ស្ដែងក្នុងដីអាងទឹកព្រែករាំង ស្ថិតនៅភូមិព្រែករាំង និងភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្ត បានធ្វើឱ្យប្រជាពលរដ្ឋ ៧គ្រួសារ តំណាងប្រជាពលរដ្ឋប្រមាណជាង ៤៣គ្រួសារ ដែលអាស្រ័យផល ជាក់ស្ដែងក្នុងដីអាងទឹកព្រែករាំងលើផ្ទៃដីទំហំ ១០ហិកតា យល់ព្រមទទួលយក ការដោះស្រាយជាគោលនយោបាយជូនពួកគាត់ដោយក្តីរីករាយ ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានជម្រាបជូនដល់តំណាងប្រជាពលរដ្ឋ អាជ្ញាធរស្រុកស្អាង តំណាងក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធទាំងអស់ថា អនុវត្ត​​តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលិខិតបង្គាប់លេខ ០៦៥ លបក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល ក្រុមការងារខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្របសម្រួលដោះស្រាយគោលនយោបាយប្រជាពលរដ្ឋអាស្រ័យផលជាក់ស្ដែងក្នុងដីអាងទឹកព្រែករាំង ដែលជាដីសាធារណៈរបស់រដ្ឋ គឺក្នុងគោលបំណង ដើម្បីរកដំណោះស្រាយឱ្យបានសមស្របចំពោះអ្នកពាក់ព័ន្ធ ដែលបានអាស្រ័យផលលើផ្ទៃដីអាងទឹកព្រែករាំង ត្រង់ចំណុចដែលឈ្មោះ កែវ សុជាតា បានទទួលសិទ្ធិអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ក្នុងការជីកស្ដារយកអាចម៍ដីទំហំ ១០ហិកតា ស្របតាមច្បាប់ដែលបានកំណត់។ ក្រោយពីបានប្រជុំពិនិត្យ ពិភាក្សារួចមក អង្គប្រជុំទាំងមូលបានព្រមព្រៀង និងឯកភាព ដោយតំណាងរបស់លោកស្រី កែវ សុជាតា ម្ចាស់អាជ្ញាបណ្ណជីកអាចម៍ដីលើដីទំហំ ១០ ហិកតា បានយល់ព្រមដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្ដែង លើទីតាំងដីនេះនូវទឹកប្រាក់ចំនួន ៦ ម៉ឺនដុល្លារ តំណាងប្រជាពលរដ្ឋចំនួន ៧គ្រួសារ បានយល់ព្រមទទួលការដោះស្រាយគោលនយោបាយរបស់ក្រុមហ៊ុន។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកស្អាង និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យកំណត់ព្រំដីទំហំ ១០ ហិកតា និងចំនួនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដែលបានអាស្រ័យផលជាក់ស្ដែង ដើម្បីទទួលយកនូវចំណែកស្មើៗគ្នា នូវប្រាក់គោលនយោបាយដែលក្រុមហ៊ុនបានដោះស្រាយ។ ឯកឧត្តម បានណែនាំដល់ក្រុមហ៊ុន ក្រោយពីបញ្ចប់អាជ្ញាបណ្ណ ត្រូវសាងសាង់ផ្លូវជូនប្រជាពលរដ្ឋឱ្យបានស្អាត រាល់ការជីកយកអាចម៍ដីត្រូវជីកតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ក្នុងអាជ្ញាបណ្ណរបស់ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និងថាមពល ចុះតាមដាន និងត្រួតពិនិត្យជាប្រចាំ ។

អត្ថបទទាក់ទង