រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

++++++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ច័ន្ទដារ៉ា អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការននានា ពាក់ព័ន្ធនឹងដំណើរការរៀបចំប្រជុំលើកដំបូង និងប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់ក្រុង-ស្រុក ទាំង ១១ក្នុងខេត្តកណ្ដាល ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានជុំរុញដល់រដ្ឋបាលក្រុង ស្រុក ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យ រៀបចំ និងអនុម័តដីកា ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដែលជាវិធានកំណត់អំពីកិច្ចប្រជុំ និងរៀបរបបធើ្វការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្របតាមគោលការណ៍ និងនីតិវិធីដែលកំណត់នៅក្នុងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នីមួយៗ ស្របតាមការវិវឌ្ឍន៍ នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃបានធើ្វការណែនាំអំពីបទបញ្ជាផ្ទៃក្នុងថ្មីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងបានស្នើដល់រដ្ឋបាលក្រុង-ស្រុក ត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការពិនិត្យ និងរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

អត្ថបទទាក់ទង