++++++++++++++++ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនគ្រួសាររងគ្រោះ ឯកឧត្តមប្រធាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកនូវការសោកស្តាយពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការនយោបាយអ្វីឡើយ ។ជំនួយសង្គោះបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប ,កៅស៊ូតង់ ១ផ្ទាំង ,ថវិកាចំនួន ១លានរៀល ។ ក្នុងពេលជាមួយគ្នានេះ សមាគមមិត្តដើម្បីមិត្ត បានជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះតាមរយៈឯកឧត្តមប្រធានគណៈកម្មាធិការសាខា នូវទឹកប្រាក់បន្ថែមចំនួន ២០ម៉ឺនរៀលផងដែរ