ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំផ្សារដែកក្នុងអាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីលោក ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។មានប្រសាសន៍ក្នុងឱកាសនោះ៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួន។ សូមបញ្ជាក់ថា៖សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានដូចជា៖ ១- លោក ញឹប ចាន់ ជាប្រធានក្រុមប្រឹក្សាឃុំ២- លោក ជា សារ៉ុម ជាសមាជិកក្រុមប្រឹក្សាឃុំ៣- លោក ហ៊ូ សារ៉ាយ ជាសមាជិកក្រុមប្រឹក្សាឃុំ៤- លោក សុខ កុល ជាសមាជិកក្រុមប្រឹក្សាឃុំ៥- លោក ផាក់ សេងហាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ៦- លោក ញ៉ែម នី ជាសមាជិកក្រុមប្រឹក្សាឃុំ៧- លោកស្រី ខឹម រដ្ឋធីជាសមាជិកក្រុមប្រឹក្សាឃុំ។