រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

++++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះលោកស្រីអស់លោកជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងអស់លោក លោកស្រីជាមេឃុំ សមាជិកក្រុមប្រឹក្សាទាំងអស់ ដែលបានទទួលនូវការស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំព្រះពុទ្ធអោយមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។លោកជំទាវ អភិបាលរងខេត្តបានបន្តទៀតថា៖ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងអោយប្រជាពលរដ្ឋ ហេតុនេះនៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ស្មារតី ដោយយុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ។លោកជំទាវអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិជមជ្ឃការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ហើយអភិបាលកិច្ចល្អតម្រូវឱ្យក្រុមប្រឹក្សាឃុំសង្កាត់ធ្វើជាតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំសង្កាត់នីមួយត្រូវមានតួនាទី ភារកិច្ចក្នុងការឆ្លើយតប នឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្ដល់សេវាសង្គម ការកសាង និងពង្រីកពង្រឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលសំខាន់ចាំបាច់ឲ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាបន្ន នឹងមានចីរភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង