រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសុពលភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

+++++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី​០៦ ខែ​កក្កដា​ ឆ្នាំ២០២២ នៅសាលាឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំព្រែកតាទែនក្នុងអាណត្តិទី៥ ក្រោមអធិបតីភាព​ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក មុយ មុនិទ្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងធនធានទឹកនិងឧតុនិយម។ មានប្រសាសន៍ក្នុងឱកាសនោះ​៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ទាំងអស់ ក្នុងអាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំព្រែកតាទែន ដើម្បីអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា​ អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងអស់​លោក​ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិ​ទី៥នេះ​ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាពផ្តាច់ជ្ញាក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ ឯកឧត្តមក៏បានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំថ្មី ត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយ​ស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ រក្សាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ លុបបំបាត់ឱ្យ​បាន​នូវបញ្ហាគ្រឿងញៀន​ ល្បែងស៊ីសងគ្រប់ប្រភេទ​ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ​ជា​ពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំកាន់តែមានការអភិវឌ្ឍន៍​ហើយជីវ​ភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែម​ទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។ សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកតាទែន ស្រុកពញាឮ មានចំនួន៩រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៧រូប និងគណបក្សភ្លើងទៀនចំនួន២រូប៕

អត្ថបទទាក់ទង