+++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានការសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានរៀបចំយុទ្ធនាការដាំកូនឈេី ក្រោមប្រធានបទ "យុវជនម្នាក់ដាំកូនឈេី ១ដេីម" ដើម្បីចូលរួមអបអរសាទរ រុក្ខទិវាជាតិ ៩ កក្កដា ២០២២ ក្រោមអធិបតីភាព លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្ស និងមានការអញ្ជេីញចូលរួមពីលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ,លោក លោកស្រី មន្ដ្រីថ្នាក់កណ្ដាល មន្ដ្រីប្រតិបត្តិសាខា អាជ្ញាធរស្រុកលើកដែក ទីប្រឹក្សាយុវជន លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ប្រមាណ ៣០០នាក់ នៅបរិវេណវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែនពាមរាំង ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវនាយិកា ឱ្យដឹងថា យុទ្ធនាការនេះ រៀបចំឡេីងក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់ការដាំកូនឈើ ថែរក្សាបរិស្ថាន និងធម្មជាតិបៃតងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងផ្តល់ឱកាសដល់យុវជន និស្សិត ក្លាយជាភ្នាក់ងារផ្សព្វផ្សាយ និងចូលរួមថែរក្សាបរិស្ថាន ។
យុទ្ធនាការនេះ បានការសហការ និងផ្តល់កូនឈេីប្រណិត សរុបចំនួន ១.០០០ដេីម ពីរដ្ឋបាលព្រៃឈើកណ្តាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្ដាលផងដែរ ។ លោកជំទាវនាយិកា បានបញ្ជាក់បន្ថែមថា យុទ្ធនាការនេះ ប្រារព្ធឡើងចំថ្ងៃរុក្ខទិវាជាតិ ៩ កក្កដា ដោយស្របជាមួយនឹងថ្នាក់ជាតិ ដែលបាននិងកំពុងប្រារព្ធឡើងនៅស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវនាយិកា បានបន្ថែមថា ព្រឹកនេះ ក្រុមការងារនឹងដាំកូនឈេី សរុប ២០០ដេីម នៅក្នុងបរិវេណនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ពាមរាំង ហើយកូនឈេីចំនួន ៨០០ដេីមផ្សេងទៀត និងរៀបចំប្រគល់ជូនដល់តំណាង ដើម្បីយកទៅដាំបន្តនៅសាលាបឋមសិក្សា វត្តអារ៉ាម និងទួលថ្ម សរុបចំនួន ៦ទីតាំងផ្សេងទៀត នៅក្នុងមូលដ្ឋាននៃឃុំពាមរាំង ស្រុកលេីកដែក ខេត្តកណ្ដាល នាព្រឹកនេះផងដែរ។ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ថា យុទ្ធនាការដាំកូនឈេីនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបណ្តុះគំនិតយុវជនខ្មែរឱ្យស្រឡាញ់ចូលចិត្តការដាំកូនឈើ ការថែទាំដើមឈើ ដើម្បីចូលរួមទប់ស្កាត់ ការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានលើភពផែនដីរបស់យើងក្នុងពេលបច្ចុប្បនពិសេសកាត់បន្ថយឥទ្ធិពលខ្យល់កន្រ្តាក់ ដែលតែងតែបង្កគ្រោះមហន្តរាយផ្ដល់ផលប៉ះពាល់ដល់ផ្ទះសប្រជាពលរដ្ឋ និងចូលរួមថែរក្សាការពារបរិស្ថានផងដែរ។
ជាងនេះទៀត យុទ្ធនាការនេះក៏មានគោលដៅដាស់តឿនអប់រំក្រើនរំលឹកដល់អ្នកបំផ្លាញព្រៃឈើឱ្យភ្ញាក់រលឹកកែប្រែស្មារតីពីការបំផ្លាញឱ្យមកស្រឡាញ់ព្រៃឈើ ការពារព្រៃឈើ ការពារបរិស្ថាន យល់ពីផលប្រយោជន៍នៃព្រៃឈើ និងចូលរួមដាំកូនឈើឡើងវិញផងដែរ ។ សូមបញ្ជាក់ជូនថា រុក្ខទិវាជាតិ ៩ កក្កដា ២០២២ នេះ គឺជាខួបគម្រប់ ៧០ឆ្នាំ នៃការ បបង្កេីតទិវា ក្រោមព្រះរាជគំនិតផ្តួចផ្ដេីម ររបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ១៩៥២ ៕